March 15, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង

ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំងរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំងបានបើកធ្វើដោយជោគជ័យ។តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរនិងការលុបចោលការដាក់ទណ្ឌកម្មជាដើម។ប្រទេសទាំង៣បានបង្ហាញពីភាពចាំបាច់នៃការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទាំងអស់។

ភាគីទាំង៣បានរំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយនិងការទូតនិងកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកគឺជាជម្រើសតែមួយគត់ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។

ភាគីទាំង៣បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិតដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែងដោយកម្លាំងបាយ។

ភាគីទាំង៣បានគូសបញ្ជាក់ពីសារសំខាន់នៃសេចក្តីសម្រេចចិត្តលេខ២២៣១នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌនៃពេលវេលានៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាសនិងល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។

ភាគីទាំង៣បានរំលឹកឡើងវិញនូវសារសំខាន់ដែលគាំពារ«សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។

អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែងការកោតសរសើរចំពោះតួនាទីដែលមានលក្ខណៈស្ថាបនារបស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចជំនួបនៅទីក្រុងប៉េកាំង។ភាគីទាំង៣បានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការថែមទៀត៕

You may have missed

Copyright © All rights reserved. | Newsphere by AF themes.