March 14, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » ។ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើង...

ថៃ៖ គេប្រទះឃើញមនុស្សប្រុស៥នាក់ស្លាប់ក្នុងធុងទឹកត្រីមួយកន្លែងក្នុងស្រុកឡំសាក់នៃខេត្តភាគខាងជើងប្រទេសថៃកាលពីល្ងាចថ្ងៃចន្ទ។ មានគេរាយការណ៍មកប៉ូលីសថៃនៅស្ថានីយ៍ Lom Sak ថាមានមនុស្សស្លាប់នៅរោងចក្រនៅ Tambon Nong Khai នៅម៉ោងប្រហែល ៥ ល្ងាច។ បុរសទាំងប្រាំនាក់ដែលស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ Lam អាយុ ៦៩ ឆ្នាំ។ ២-ឡាដ អាយុ...

យោងសេចក្តីជូនដំណឹង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ., ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ដល់សារធារជនបានបញ្ជាក់ថា៖ ការប្រមូលផលត្រីប្រហុកអាចចាប់ផ្តើមនូវថ្ងៃស្អែកនេះ គឺថ្ងៃអាទិត្យ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីរមេឃស្រឡះល្អ គ្មានភ្លៀង...

រាជធានីភ្នំពេញ៖ យោងទៅលើហ្វេកបុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានផ្សាយកាលពីវេលាម៉ោង ៩ និង ៣៤ នាទីរសៀល នាថ្ងៃពុធ ខែធ្នូ ឆ្នាំ២០២៤ នេះមានខ្លឹមសារដូចខាងក្រោម៖ «អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។»...

  រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សមាគមសារព័ត៌មានអឹមអេសជ AEMSJ បានធ្វើពិធីចុះ អនុស្សារណៈ យោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ស្តីពីកិច្ចសហ ប្រតិបត្តិការ...

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន...

មីយ៉ាន់ម៉ា៖ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស្វែងរកដីកាចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលរងការធ្វើទុក្ខបុកម្នេញ។ នៅក្នុងសំណើសុំដីកានេះ ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan បានចោទប្រកាន់ថា ឧត្តមសេនីយឯក Min Aung Hlaing “មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា” ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្នែកខ្លះនៃប្រទេសបង់ក្លាដែស ចន្លោះថ្ងៃទី...

រាជធានីភ្នំពេញ៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយលោកចៅសង្កាត់រូបនេះ បានហៅតាមទូរស័ព្ទទារលុយពីនារីជួញដូរសារធាតុញៀនម្នាក់ចំនួន១លានរៀល។ ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបាននគរបាលយុត្តិធម៌ចាប់បញ្ជូនខ្លួនទៅតុលាការផងដែរ...

ភ្នំពេញ៖ នារីខ្មែរដែលចាញ់បោកមេខ្យល់នាំទៅចិន ឥឡូវបានវិលត្រឡប់មកដល់កម្ពុជាវិញហើយបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធបានសម្របសម្រួលជួយដល់រូបនាង។ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុញ្ញាតឲ្យនារីរងគ្រោះរូបនោះចូលជួបសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានជួយសង្រ្គោះដល់រូបនាងផងដែរ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត...

ដំណឹងបឋម៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤-- កណ្តាល៖ នេះគឺជាករណីគួរឱ្យរន្ធត់បំផុត ដែលមនុស្ស មួយគ្រួសារ មានគ្នា ចំនួន បួន នាក់ ត្រូវគេបានប្រទះឃើញស្លាប់ ដោយមានបីនាក់ ម្តាយ និង កូនៗ ដេកស្លាប់នៅលើគ្រែ រីឯបុរសជាប្តីស្លាប់ដោយសារចងកជាប់នឹងជញ្ជាំងផ្ទះ។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ...

Copyright © All rights reserved. | Newsphere by AF themes.