ដំណឹងជ្រើសរើសនិស្សិតអាហារូបករណ៏ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា លេខៈ១០៧ ស.ជ.ណ
ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ដីឥដ្ឋ,.ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៥
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៏ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ
យោង៖ ប្រកាសលេខ ១៩០៣ ប្រ.ក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ អនុវត្តតាមផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ២០២៥ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងធ្វើការ ជ្រើសរើសនិសិ្សតអាហារូបករណ៍ជាមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ លើជំនាញពីរគឺ៖ ១- ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ និង២- ជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា ដែលចាប់ផ្តើមចូលសិក្សានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
១- ទីកន្លែងនិងកាលបរិច្ឆេទផ្តល់-ទទួលពាក្យ
– ការផ្ដល់ពាក្យ : សាមីខ្លួនអាចទាញយកពាក្យសុំចុះឈ្មោះចូលរៀន តាមរយៈ QR ខាងក្រោម – ទីកន្លែងទទួលពាក្យ : ច្រកចេញចូលតែមួយ(អគារប៉ុស្តិ៍យាម)នៃបណ្ឌិត្យសភានគរបាលកម្ពុជា – កាលបរិច្ឆេទផ្តល់ពាក្យ : ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
– កាលបរិច្ឆេទទទួលពាក្យ : ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ។ ២- លក្ខខណ្ឌជ្រើសរើស
– ជាមន្ត្រីនគរបាលជាតិឬមន្ត្រីពន្ធនាគារ(បម្រើការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ) – បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល
– មានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើ ដោយត្រូវភ្ជាប់នូវព្រឹត្តិបត្រពិន្ទុ – មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឬសញ្ញាបត្រមានតម្លៃស្មើ
– មានប្រវត្តិការងារល្អ
– មានអាយុក្រោម៤៨ឆ្នាំ(គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥)
– មានសុខភាពល្អ កាយសម្បទាមាំមួន មិនធ្លាប់មានពិរុទ្ធភាព និង – ឆ្លងកាត់ការប្រឡងវាយតម្លៃ និងវាស់ស្ទង់សមត្ថភាព។
ការសិក្សា : រៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ ឬផ្សេងពីនេះតាមការកំណត់របស់បណ្ឌិត្យសភា។
ទូរសព្ទទំនាក់ទំនង :
១- វ.ទោ សុខ លីដា ០៩៧ ៣៤៤ ៤០៦៦ / ២- វ.ទោ ប៊ិន បូ ០៧៧ ៥០០ ៥០៨