March 14, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

យោធភូមិភាគពិសេសបន្តចុះឈ្មោះ និងចែកពាក្យជូនយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ថ្ងៃទី៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ចប់ ។

ខេត្តកណ្តាល៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ យោធភូមិភាគពិសេស កងទ័ពជើងគោក បានបន្តការងារចុះឈ្មោះ និងចែកពាក្យជូនយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
បញ្ជាក់៖ បេក្ខជនមកចុះឈ្មោះ ត្រូវភ្ជាប់ជាមួយឯកសារបឋមមកជាមួយរួមមាន៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ច្បាប់
-សេចក្តីចម្លងសំបុត្រកំណើត ០១ច្បាប់
-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ០១ច្បាប់
-លិខិតបញ្ជាក់ការសិក្សាថ្នាក់ទី១២ ឬ សញ្ញាបត្រទុតិយភូមិឡើង ០១ច្បាប់
(កូបពី ទាំង៤ ឯកសារ ០១ច្បាប់)
-រូបថត ៣ x ៤ = ០៥សន្លឹក ( ផ្ទៃខាងក្រោយពណ៌សរ)
-រូបថត ៤ x ៦ = ១២សន្លឹក ( ផ្ទៃខាងក្រោយពណ៌សរ)
-ចាប់ទទួលចុះឈ្មោះ និងទទួលពាក្យចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ ។

Copyright © All rights reserved. | Newsphere by AF themes.