លោកស្នងការកំពង់ស្រាវជ្រាវលើលោកអធិការគ្រងឯកសណ្ឋានជាប់ខ្លួនបង្ខំគេអោយផឹកស្រា នៅក្នុងវីដេអូឃ្លីប(Video Clip)

ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសេចក្តីជូនដំណឹង តាមហ្វេសបុកផេកផ្លូវការដល់សាធារណជនឱ្យបានជ្រាបនៅ នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ នេះ បន្ទាប់ពីបានឃើញរូបភាព ឃ្លីបវីដេអូ (Video Clip) ដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យដែលមានរូបលោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការឱ្យផែនការងារធនធានមនុស្សធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។
ក្នុងករណីដែលរកឃើញនូវកំហុសឆ្គងដែលបង្កឡើងដោយលោកអធិការនិងមន្រ្តីផ្សេងទៀតនោះ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានការខាងវិន័យនគរបាលជាតិស្របតាមកម្រិតនៃអំពើនោះ។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាដំណឹង៕
(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)