កោះខ្សាច់ទន្លា និងមានស្ពានឆ្លងកាត់ពីតំបន់ដីកោះទៅតំបន់ដីគោកមួយផ្នែកតាមរយៈ ការវិនិយោគសហភាពអឺរ៉ុបទឹកប្រាក់ជិត៨០លានអឺរ៉ូ ធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន...