Power Rangers ពីរនាក់បង្ហោះនៅតាមបណ្តាញសង្គម TikTokត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកឣប់រំ នៅប៉ុស្តិ៍…!

ខេត្តស្វាយរៀង៖ យុវជន២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្មា នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង ឃាត់ខ្លួនយកមកឣប់រំ ក្រោយបង្ហោះម៉ូតូ ហើយយកទៅបង្ហោះនៅតាមបណ្តាញសង្គម TikTok។