ព័ត៌មានបន្ថែម៖ ករណីរថយន្តព្រូសមួយគ្រឿងបានធ្លាក់ទឹកពីកំពង់ចម្លងស្វាយតានី ចុចទីនេះទស្សនាវីដេអូ=>https://fb.watch/z0kRBUwjMn/ យោងតាមរាយការណ៍របស់រដ្ឋបាលឃុំត្រើយស្លា៖ ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោកសេង វុធ និងលោកអេង វណ្ណឌី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការស្រុក ក្រុមប្រឹក្សាឃុំ ត្រើយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំត្រើយស្លា...
ព័ត៌មានថ្មីៗ
ចាប់ពីវេលាម៉ោង១២និង១នាទីថ្ងៃទី១០ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។ ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ” ។ល។...
ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា«មិត្តដែកថែប»ដូចពេលបច្ចុប្បន្ន ។ អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា...
តាកែវ៖ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន មានរៀបចំកម្មវិធី«សង្ក្រាន្តភូមិតានន» ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ ថ្លែងជម្រាបអង្គពិធីដែលមានអ្នកចូលរួមអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង...