February 22, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសិតទៀនវស្សា នៅព្រះបរមរាជវាំង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្ដេចយាងបំពេញមហាព្រះរាជកុសលក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅព្រះបរមរាជវាំង។

ព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យនេះ ត្រូវបានរៀបចំឡើងយ៉ាងឧឡារិក នាព្រឹកថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅព្រះមហាប្រាសាទខេមរិន្ទ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យសិតទៀនវស្សា ព្រះរាជទ្រព្យក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជ សទ្ធាដ៏ខ្ពង់ខ្ពស់ក្រៃលែង ដែលបានកសាងទៀនវស្សាព្រះរាជទ្រព្យចំនួន ១២ដើម និងគ្រឿងបរិក្ខាទៀន មានផ្កាទៀនចំនួន ១៤២ដើម ធូប ១២ដើម ទៀនសុទ្ធ ៦០ដើម លាង ៧កញ្ចប់ ទេយ្យវត្ថុ ២៨កញ្ចប់ ប្រេងកាត ៦៣លីត្រ ប្រេងដូង ២៤លីត្រ  ទឹកក្រូច ១៦កេស ទឹកបរិសុទ្ធ ៤៤កេស មី ៤៤កេស និងអង្ករចំនួន ៣៧បាវ ស្មើនឹង ១ ៨៥០ គីឡូក្រាម ព្រមទាំងបច្ច័យមួយចំនួន៕

ប្រភព www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.