មន្ត្រីអាវុធហត្ថម្នាក់ប្រើកាំភ្លើងបាញ់ប្រហារលើក្រុមគ្រួសារឪពុកម្ដាយក្មេកបណ្ដាលឱ្យស្លាប់២នាក់ និងរបួស៣នាក់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ!

មន្ត្រីអាវុធហត្ថម្នាក់ប្រើកាំភ្លើងបាញ់ប្រហារលើក្រុមគ្រួសារឪពុកម្ដាយក្មេកបណ្ដាលឱ្យស្លាប់២នាក់ និងរបួស៣នាក់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ!
ខេត្តត្បូងឃ្មុំ៖ ករណីឃាតកម្មមួយ បង្កដោយខ្មាន់កាំភ្លើងម្នាក់ជាមន្រ្តីអាវុធហត្ថបាន ធ្វើការបាញ់ប្រហារមកលើក្រុមគ្រួសារ បណ្ដាលឱ្យស្លាប់ឪពុកក្មេក និង ម្ដាយក្មេក រីឯប្រពន្ធនិងបងប្អូនទទួលរបួស រួចក៏បានសម្រេចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១៧ និង ៥៥នាទី នាថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៥។
យោងរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ីង សុវណ្ណរិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរជាកងរាជអាវុធហត្ថ(ស្លាប់)។
ករណីនេះបណ្តោលឲ្យមានមនុស្សស្លាប់និងរងរបួសសរុបចំនួន៦នាក់ ទាំងជនសង្ស័យ:
១-ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ)។
២-ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយក្មេក(ស្លាប់កន្លែងកើតហេតុ)។
៣-ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ត្រូវជាបងថ្លៃ (រងរបួស)។
៤-ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ត្រូវជាប្រពន្ធ (រងរបួស)។
៥-ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ ប្រជាការពារ (រងរបួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ចំណែកជនដៃដល់ក្រោយពីធ្វើសកម្មភាពរួច បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕