ល្បីថាផ្សិតប៉ក់លក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ រដូវប្រមូលផលផ្សិតប៉ក់ក្នុងសហគមន៍ការពារធម្មជាតិស្រែអំពិលមកដល់ហើយ ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជាសហគមន៍ស្រែអពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង។ ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ផ្សិតប្រភេទនេះ តែងដុះចេញពីផះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ ហើយជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានជុំវិញ ១០ថ្ងៃ ប៉ុនណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច...