January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

មនុស្សយ៉ាងហោចណាស់ចំនួន-ដប់ប្រាំ ទៅ ហាសិប-នាក់ជាន់គ្នាស្លាប់នៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ Kumbh Mela ក្នុងប្រទេសឥណ្ឌា។

មនុស្សយ៉ាងហោចណាស់ចំនួន-ដប់ប្រាំ ទៅ ហាសិប-នាក់ជាន់គ្នាស្លាប់នៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ Kumbh Mela ក្នុងប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌា៖ ថ្ងៃទីម្ភៃប្រាំបួន ខែមករា ឆ្នាំពីរពាន់ម្ភៃបួន គេមានការព្រួយបារម្មណ៍ភ័យខ្លាចមានមនុស្សស្លាប់ច្រើននាក់ ក្នុងហេតុការ ប្រច្រៀតគ្នាចូលទៅងូតទឹកលាងបាប ដែលជាកន្លែងប្រសប់ទន្លេសក្ការៈទាំង បី គឺ
ទីមួយ -ទន្លេគង្គា ទីពីរ -ទន្លេ Yamuna ទីបីទន្លេ Saraswati
-ដើម្បីចុះស្រង់ទឹកនៅថ្ងៃពេញបូរមី ក្នុងពិធីបុណ្យ Maha Kumbh Mêla របស់ហ្វូងមនុស្សនៅក្នុងពិធីបុណ្យសាសនា Kumbh Mela ទី ដប់ពីរ ក្នុងប្រទេសឥណ្ឌា។

មន្ត្រី និង សាក្សី ក្នុងតំបន់បាននិយាយ អំពីហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ ប្រឹងដើរប្រច្រៀតជាន់គ្នា និងប៉ះទង្គិចគ្នានៅច្រាំងទន្លេគង្គា នៅពេលដែលពួកគេបានមកដល់ ដើម្បីងូតទឹកនៅថ្ងៃដ៏អស្ចារ្យបំផុតមួយនៃពិធីបុណ្យហិណ្ឌូ ស្ថិតចំណុចប្រសព្វដ៏ពិសិដ្ឋនៃទន្លេ Ganges និង Yamuna។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ប្រធានរដ្ឋ Uttar Pradesh និង លោក Yogi Adityanath មិនបានទទួលស្គាល់ការស្លាប់ណាមួយនៅក្នុងពិធីបុណ្យនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីក្នុងតំបន់ដែលរាប់ចំនួនអ្នកស្លាប់នៅក្នុងតង់មន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស សាមសឹបប្រាំបីនាក់ផ្សេងទៀត ត្រូវបានគេព្រួយបារម្មណ៍ថាអាចស្លាប់បន្ថែមទៀត ខណៈដែលមន្ត្រី និងគ្រូពេទ្យផ្សេងទៀតបានផ្តល់ចំនួនអ្នកស្លាប់ចំនួនពី ដប់ប្រាំ ទៅ ហាសឹបនាក់រួចទៅហើយ។


សាក្សីនៅក្នុងហេតុការ បានលើកឡើងថា វាជាបទពិសោធន៍ដ៏ឈឺចាប់ និងគួរឲ្យខ្លាចណាស់ ពេលឃើញមនុស្សម្នានៅជុំវិញខ្លួនគាត់ ស្រែកទ្រហោយំ និង មានមនុស្សរាប់សឹបនាក់ ដេកដួលនៅលើឥដ្ឋ រួមទាំងកុមារផងដែរ ដោយសារហ្វូងមនុស្សប្រឹងប្រច្រៀត រុញច្រាន និង ដើរជាន់លើគ្នា។

ធម្មយាត្រា Kumbh Mela ធ្វើឡើងរៀងរាល់ ដប់ពី ឆ្នាំម្តង ហើយពិធីបុណ្យធំ Maha ឬ មហា Kumbh Mela ធ្វើឡើងនៅរៀងរាល់ មួយរយសែសិបបួនឆ្នាំ ម្តង។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.