ពលរដ្ឋខ្មែររងគ្រោះចំនួន៥នាក់ដោយសារក្រុមហ៊ុនចិនក្រុងបាវិតបោកទៅធ្វើការនៅទីក្រុងឌូបៃវិលត្រលប់ទៅកម្ពុជាវិញ។ ដោយមិនទទួលបានប្រាក់ខែ និងត្រូវរងការចាប់បង្ខាំងទុក ព្រមទាំងជាប់បណ្តឹងហាមឃាត់ការធ្វើដំណើរត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះ ពួកគាត់ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ជួយដោះស្រាយ និងសម្របសម្រួលជាមួយអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ឱ្យអាចធ្វើដំណើរត្រលប់ទៅកម្ពុជាវិញបានដោយសុវត្ថិភាពហើយ។ ចំណែកឯក្រុមហ៊ុនដែលមានទីតាំងក្នុងទីក្រុងឌូបៃនោះ កំពុងឋិតក្នុងចំណាត់ការផ្លូវច្បាប់របស់រដ្ឋអាជ្ញាអេមីរ៉ាតអារ៉ាប់រួម។ ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត Royal Embassy of Cambodia...