គ្រឿងញៀនទម្ងន់ប្រមាណជាង(១តោន២០គីឡូក្រាម)ត្រូវកម្លាំងអាវុធហត្ថខេត្តបង្ក្រាប ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនជាង ១តោនត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី ២០ មករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ យោងតាមព័ត៌មានបឋម បានឲ្យដឹងថាគ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម(១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។ តាមព័ត៌មានបឋម...