ឯកឧត្តម ផុស សុវណ្ណ បានអនុញ្ញាត លោក ម៉ុន សាមាស ចាងហ្វាងការផ្សាយ អង្គភាព សារព័ត៌មាន គេហទំព័រ 7មករាញូស៍ ចូលជួបសម្តែងការគួរសម្យ

កណ្តាល៖ ចេញផ្សាយថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២១។
ឯកឧត្តម ផុស សុវណ្ណ បានអនុញ្ញាត លោក ម៉ុន សាមាស ចាងហ្វាងការផ្សាយ អង្គភាព សារព័ត៌មាន គេហទំព័រ 7មករាញូស៍ ចូលជួបសម្តែងការគួរសម្យ។
នៅវេលាម៉ោង11:30 នាទី ថ្ងៃត្រង់ ថ្ងៃទី16 ខែសីហា ឆ្នាំ2021។
ភ្នំពេញ៖ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន បានអនុញ្ញាត និងផ្តល់កិត្តិយសដល់លោក ម៉ុន សាមាស ចាងហ្វាងការផ្សាយ អង្គភាព សារព័ត៌មាន គេហទំព័រ 7មករាញូស៍ (www.7makaranews.com)
បានចូលជួបនិងធ្វើការសំណេះសំណាលជាមួយលោកផ្ទាល់ នៅអគ្គនាយកដ្ឋាន
ព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន។
ក្នុងជំនួបនោះផងដែរលោកបានផ្តល់នូវគំនិតយុត្តិសាស្ត្រល្អៗជាច្រើនដល់លោកចាងហ្វាងទាក់ទងទៅនឹងការចុះយក និងផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវខ្ពស់។

