February 22, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រដ្ឋាភិបាលថ្មីរបស់អាម៉េរិកនៅតែបន្តជួយកម្ពុជា បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។

រដ្ឋាភិបាលថ្មីរបស់អាម៉េរិកនៅតែបន្តជួយកម្ពុជា បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។

រាជធានីភ្នំពេញ៖ យើងតាមសេចក្តីជូនដំណឹងរបស់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC បានជូនដំណឹងតាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាម៉េរិក) ។
អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាម៉េរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាម៉េរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។

ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់អាមេរិក។

ក្នុងនោះផងដែរក៏មានការជួយពីអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាម៉េរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាម៉េរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ដល់ រដ្ឋាភិបាលអាម៉េរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.