គ្រោះថ្នាក់ចរាចរណ៍បានប្រហាជីវិត្តមនុស្សអស់ចំនួន ៨នាក់ និងរបួស ១២នាក់ កាលពីថ្ងៃទី១៩ ខែមិថុនា

គ្រោះថ្នាក់ចរាចរណ៍បានប្រហាជីវិត្តមនុស្សអស់ចំនួន ៨នាក់ និងរបួស ១២នាក់ កាលពីថ្ងៃទី១៩ ខែមិថុនា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៩ ខែមិថុនា បានសម្លាប់មនុស្ស ៨នាក់ និងរបួស ១២នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៨នាក់ របួសធ្ងន់ ៨នាក់ និងរបួសស្រាល ៤នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ កត្តាយានយន្ត បត់មិនប្រយ័ត្ន និងប្រជែងគ្រោះថ្នាក់ ដែលនាំឲ្យខូចខាត ម៉ូតូ ១២គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ៤គ្រឿង យានផ្សេងៗ ៣គ្រឿង ថ្មើរជើង ៤នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕