February 23, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ដីពីមរណៈភាពរបស់កុមារី ខន រ៉ានីកា

ចេញផ្សាយថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ដីពីមរណៈភាពរបស់កុមារី ខន រ៉ានីកា
ភ្នំពេញ៖ក្រោយពីបុរសជាឪពុកបង្ហោះសារនិងវីដេអូសម្ដែងការមិនពេញចិត្តចំពោះគ្រូពេទ្យគន្ធបុប្ផានិងចោទប្រកាន់ថាកូនគាត់មិនកើតអីធ្ងន់ធ្ងរ មិនឲ្យសម្រាកនៅពេទ្យរហូតជួយលែងទាន់។ព្រមទាំងគ្រូពេទ្យសម្ដីអាក្រក់ថែមទៀត។
ពេលនេះខាងមន្ទីរពេទ្យគន្ធបុប្ផាមុននេះបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីមរណៈភាពរបស់កុមារី ខន រ៉ានីកាស្របពេលមហាជនកំពុងចាប់អារម្មណ៍។
យោងតាមសេចក្តីប្រកាសព័ត៌មានលើកឡើងថាមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានពិនិត្យនិងពិគ្រោះជំងឺកុមារីខន រ៉ានីកា អាយុ ២ ឆ្នាំ ៨ ខែ ដែលអាណាព្យាបាលបានយកមក ពិនិត្យនៅផ្នែកពីគ្រោះជំងឺក្រៅនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង ៣០ នាទីក្រោយការពិនិត្យគ្រូពេទ្យបានសន្និដ្ឋានថាកុមារីនេះមិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដែលត្រូវដាក់ឲ្យសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យបានផ្ដល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន ៣ ថ្ងៃ ជាទូទៅនិងជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញមានកុមារមកពីគ្រោះជំងឺប្រមាណ ២.០០០ នាក់ដែល ៨០% នៃកុមារទាំងនោះត្រូវប្រើថ្នាំឲ្យចំនួន ៣ ថ្ងៃ(abulatory treatment)ហើយដែលក្នុងរយៈពេលនេះអ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេលបើមានរោគសញ្ញាប្រែប្រួល
ក្នុងករណីកុមារីនេះអាណាព្យាបាលបាននាំទៅបន្តការព្យាបាលនូវពេទ្យឯកជនដោយបានទទួលថ្នាំលេបនិងជួរសេរ៉ូម(តាមសម្ដីជីដូន)
បន្ទាប់មកជីដូនបាននាំចៅមកមន្ទីរពេទ្យគន្ធបុប្ផាវិញនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង ៨:០០ យប់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដែលត្រូវសង្គ្រោះបន្ទាន់
(Cardio-Respiratory failure) ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះអស់ពីសមត្ថភាពអស់រយៈពេលជាង ៣ ម៉ោងជាអកុសលយើងមិនអាចសង្គ្រោះកុមារីនេះបាន ជាការសន្និដ្ឋានយើងអាចយល់ថាការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរហូតដល់មរណៈភាពភ្លាម មុន ២៤ ម៉ោងដោយពុំបានរំពឹងទុកជាករណីដ៏កម្របំផុតលើកុមារដែលគេហៅថា Sudden infant death syndrome(SIDS)-La Mort Subite inopinee de l’enfant
មន្ទីរពេទ្យគន្ធបុប្ផាមានសេចក្តីសោកស្ដាយជាទីបំផុតនិងយល់ពីអារម្មណ៍សង្វែករបស់ឪពុកម្ដាយនិងក្រុមគ្រួសារមន្ទីរពេទ្យគន្ធបុប្ផាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។
បន្ទាប់ពីការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់បុរសជាឪពុកមានការចែករំលែកនិងបញ្ចេញយោបល់ចូលរួមសោកស្រាយចំពោះការបាត់បង់កូនក៏ដូចជាការគាំទ្រការលើកឡើងរបស់បុរសខាងលើពាក់ព័ន្ធនិងសម្ដីរបស់គ្រូពេទ្យជាមួយគ្នានេះក៏មានមហាជនថ្លែងអំណរគុណពេទ្យគន្ធបុប្ផានិងបង្ហាញពីការលំបាករបស់គ្រូពេទ្យដូចជាការហត់នឿយនិងការប្រាស្រ័យជាមួយអាណាព្យាបាលដែលពិបាកសួរនាំគួរបញ្ជាក់ថាក្នុងខែកញ្ញាឆ្នាំ ២០២២ នេះនៅមន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យព្យាបាលនៅក្នុងផ្នែកជំងឺក្រៅកុមារឈឺចំនួន ៦៣ ៩៨២ នាក់។
កុមារមានជំងឺធ្ងន់ៗចំនួន១១៧៣៩ នាក់ដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារមានជំងឺគ្រុនឈាមចំនួន ៦៤២ នាក់ដាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារចំនួន ២១៨១ នាក់ ត្រូវបានទទួលការវះកាត់វះកាត់បេះដូងហ្នឹងភ្លិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាភ្នំពេញនិងសៀមរាបមានចំនួន ៨៩ នាក់រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.