February 23, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កំពង់ស្ពឺ៖ របាយរណ៍បណ្តោះអាសន្ន អំពីស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកភ្នំស្រួច

ចេញផ្សាយថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

របាយរណ៍បណ្តោះអាសន្ន អំពីស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកភ្នំស្រួច

កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ក្នុងស្រុកភ្នំស្រួចមានឃុំចំនួន៥ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដូចខាងក្រោម៖

១.ឃុំយាយម៉ៅពេជ្រនិល​ មានភូមិកងមាសដែលរង​គ្រោះ​ដោយសារ​ទឹក​ជំនន់​

-សរុប​គ្រួសារប៉ះពាល់មាន​២៧គ្រួសារ​

-ប៉ះពាល់​ដំណាំរបស់​ប្រជាពលរដ្ឋ​មាន​ដូចជា​:​ ឪឡឹក​ ត្ត្រឡា ល្ល្ពៅ ត្រសក់​ សណ្ដែក ត្រប់ ននោង សរុបប្រមាណជិត២០ ហ.ត។

-លិចសាលាបឋមសិក្សាសាមគ្គី  ១កន្លែង និងសាលាបឋមសិក្សាកងមាស ១កន្លែង

-ទឹកលេចផ្លូវប្រវែងសរុប ៣គ.ម និងខូច​ខាខាតផ្លូវប្រវែវប្រហែលជាង១០ម។

២.ឃុំតាំងសំរោង ជំនន់ទឹកភ្លៀងបណ្ដាលអោយប៉ះពាល់រួមមាន÷

-ខូចផ្លូវ០៥ខ្សែសរុប ១៧៦ម៉ែត្រ

-ដាច់ផ្លូវ ០១កន្លែង ខូចខាត់លូ ចំនួន ១០កង់ ចំំណុច អូរតូច ភូមិស្ដុកជ្រៃ (ប៉ែកខាងត្បូង)

-លិចស្រូវក្នុងផ្ទះ១២តោន ស្មើនឹង ១៤គ្រួសារ

-ងាប់សត្វមាន់ និងទា ៧៤ក្បាល

-លិចដំណាំបន្លែ ៥,៥ហ-ត

-សាលាបឋមសិក្សាលិចទឹកចំនួន ០១កន្លែង គឺសាលាបឋមសិក្សាតាំងសំរោង។

៣.ឃុំក្រាំងដីវ៉ាយស្ថានភាពទឹកជំនន់បណ្ដាលអោយប៉ះពាល់រួមមាន៖

-ខូចផ្លូវ០១ខ្សែសរុប ២៥០ម៉ែត្រ ពីចំណុចខាងត្បូងវត្តដក់ពរ មកសាលាឃុំ។

៤. ឃុំអូររងផលប៉ះពាល់ចំនួន២ភូមិដូចខាងក្រោម៖

-ភូមិត្រពាំងស្តុកគ្រូបណ្តាលអោយទឹកលេចចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ហួន សុខ​ជុន ភេទប្រុស អាយុ៤២ឆ្នាំ ។​ ខូចខាតសម្ភារៈដូចខាងក្រោម អង្ករ ចាន ឆ្នាំង សត្វ​មាន់ និងមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សទេ និងលេចផ្លូវប្រវែង២០ម៉ែត្រ។

-ភូមិកុមារពេទ្យ លេចផ្លូវប្រវែង១៥០ម៉ែត្រ

៥. ឃុំត្រែងត្រយឹងរងផលប៉ះពាល់ចំនួន៣ភូមិ ដូចខាងក្រោម÷

-ភូមិទី១ ៖ ហូរច្រោះផ្លូវខូចខាងប្រវែង ៥ម៉ែត្រ

-ភូមិអូរកូនត្រុំ ៖លិចស្រូវប្រាំងចំនួន២ហ.ត,ដំណាំបន្លែចំនួន ៦ហ.ត

-ភូមិប្រសព្វ ៖ ខូចផ្លូវ ៥កន្លែង ប្រវែង ៤៦ម៉ែត្រ

ក្នុងនោះក្រុមការងាររដ្ឋបាលស្រុក ឃុំ បានស្នើគ្រឿង កាយចំនុចផ្លូវទឹកមួយចំនួន ធំ សម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋយើង ពិសេសសាលារៀន អោយប្អូន ៗ សិស្សានុសិស្សបានរៀនសូត្របណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុនៅបន្តភ្លៀងនៅឡើយ ។

តាមការសន្និដ្ឋាន រួម៖ សា្ថនភាព ខែមករា ទើបតែភ្លៀង ស្ថានភាពអាចធូរស្រាល ជាងខែវស្សា ។

ប៉ុន្តែចអាចនឹងប៉ះពាល់ ផ្លូវ និង ដំណាំបន្ថែមជាងនេះ បើបន្តភ្លៀងធ្លាក់តាមការព្យាករណ៍ ។

ប្រភពពី Kanharith Khieu Pag

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.