February 22, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរស្នើឱ្យផ្សារវិនម៉ីង ផ្សារឯករាជ្យ១ និងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា បញ្ឈប់រាល់ការយកលុយប្រចាំខែ ពីអាជីវករ លក់ដូរទាំងអស់ លើផ្លូវសាធារណៈ!

អាជ្ញាធរស្នើឱ្យផ្សារវិនម៉ីង ផ្សារឯករាជ្យ១ និងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា បញ្ឈប់រាល់ការយកលុយប្រចាំខែ ពីអាជីវករ លក់ដូរទាំងអស់ លើផ្លូវសាធារណៈ!

រាជធានីភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ ក្រោមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល គណអភិបាល ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលខណ្ឌ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានតាមបណ្ដោយមហាវិថីចោមចៅ និងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា ផ្សារឯករាជ្យ១ និង ផ្សារវិនម៉ីង សង្កាត់ចោមចៅទី១។
ជាលទ្ធផល៖
១. ក្រុមការងារ ណែនាំឱ្យក្រុមហ៊ុនសួនឧស្សាហកម្មកាណាឌីយ៉ា អនុវត្តតាមខ្លឹមសារកំណត់ហេតុ ថ្ងៃទី១២/០៨/២០២១ របស់ រដ្ឋបាលខណ្ឌ។
២. ក្រុមការងារ ស្នើឱ្យផ្សារទាំងអស់ បញ្ឈប់រាល់ការយកប្រាក់ពីអាជីវករ លក់ដូរ លើផ្លូវសាធារណៈ(ប្រចាំខែ)។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.