February 21, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សមត្ថកិច្ចឃាត់ខ្លួនថៅកែស្រីជនជាតិវៀតណាមម្នាក់ ជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រហែល ២០តោន

សមត្ថកិច្ចឃាត់ខ្លួនថៅកែស្រីជនជាតិវៀតណាមម្នាក់ ជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រហែល ២០តោន

(ព័ត៌មានបឋម)
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតណាមម្នាក់ ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន ។

ជនសង្ស័យមានឈ្មោះ NGUYEN THI THANH THIEN ភេទស្រី ជាជនជាតិវៀតណាម ជាម្ចាស់ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ឯ.ក អាសយដ្ឋានស្នាក់នៅផ្ទះលេខ៧៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សំណុំរឿងនេះ បានស្ថិតនៅដៃលោក ឆាយ ហុង ព្រះរាជអាជ្ញារង បើកការស៊ើបសួរ ។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.