រដ្ឋាភិបាលថ្មីរបស់អាម៉េរិកនៅតែបន្តជួយកម្ពុជា បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។ រាជធានីភ្នំពេញ៖ យើងតាមសេចក្តីជូនដំណឹងរបស់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC បានជូនដំណឹងតាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាម៉េរិក) ។ អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាម៉េរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាម៉េរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...