February 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

cinema

ភ្នំពេញ៖ នៅថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតអញ្ជើញចូលរួមក្នុងពិធីពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស នៅក្នុងរាជធានីភ្នំពេញ។  

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយមាសជូនកីឡាករជ័យលាភីវិញ្ញាសាគុនខ្មែរ រួមមានកីឡាករកម្ពុជា ឃួន ឡាំងកូស៊ីន បានដណ្ដើមមេដាយមាស ប្រភេទបុរសទម្ងន់៥៧គីឡូក្រាម និង កីឡាករកម្ពុជា ឈុត វ៉ាន់ថង ដណ្ដើមមេដាយមាស ប្រភេទបុរសទម្ងន់៦០គីឡូក្រាម...

សកម្មភាព កីឡាការិនី ស្រួង ភាវី ទទួលបានមេដាយមាស លើវិញ្ញាសា ប៊ីយ៉ាការ៉ុម (៣បាំង) ក្រោយយកឈ្នះកីឡាការិនីវៀតណាម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅអ៊ីអនម៉ល សែនសុខ។  

អបអរសាទរកីឡាករបាល់ទាត់លើតុ រៀម សុខភិរម្យ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា ឯកត្តជនបុរសនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អគារខេមរានី, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។

អបអរសាទរ🇰🇭🇰🇭ខាន់ ចេសា ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានសម្រេចលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រ៕ ប្រភព៖ ទទក

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា មកដល់ទឹកដីខេត្តសៀមរាប សៀមរាប ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម មកដល់ទឹកដីខេត្តសៀមរាបហើយ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការស្វាគមន៍ពីសំណាក់លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងមន្រ្តីរាជការ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងខេត្ត។

ពិធីដង្ហែ ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ។ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ពិធីដង្ហែ ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ។ពិធីនេះ...

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសប្បុរសជនចូលរួមជួយដល់ការកសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើន។ ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យសប្បុរសជនចូលរួមជួយដល់ការកសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើន ដោយសម្ដេចតេជោបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ គឺរាជរដ្ឋាភិបាលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាព នៃការបណ្តុះបណ្តាល។...

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។ រាជធានីភ្នំពេញោ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ...

ក្រសួងទេសចរណ៍៖ រយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១៣លាននាក់ ខណៈភ្ញៀវអន្ដរជាតិមានជាង៥ម៉ឺននាក់។ ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣ ១៨៧ ៧៧១...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.