សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយមាសជូនកីឡាករកម្ពុជា ឃួន ឡាំងកូស៊ីន
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយមាសជូនកីឡាករជ័យលាភីវិញ្ញាសាគុនខ្មែរ រួមមានកីឡាករកម្ពុជា ឃួន ឡាំងកូស៊ីន បានដណ្ដើមមេដាយមាស ប្រភេទបុរសទម្ងន់៥៧គីឡូក្រាម និង កីឡាករកម្ពុជា ឈុត វ៉ាន់ថង ដណ្ដើមមេដាយមាស ប្រភេទបុរសទម្ងន់៦០គីឡូក្រាម ក្នុងវគ្គផ្តាច់ព្រ័ត្រ។