April 12, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: April 2, 2025

ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមដើម្បីធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃដដែល ក្បួននាវាចម្បាំងនៃឆ្មាំសមុទ្រចិនបានធ្វើការអនុវត្តច្បាប់និងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ។ ប្រការនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះ"ភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ"របស់អាជ្ញាធរតៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លាចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាការគាំពារយ៉ាងមុតមាំចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ វាគឺត្រឹមត្រូវនិងចាំបាច់ទាំងស្រុង ។ តាំងពីបានឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ...

ថ្មីៗនេះ វរសេនីយ៍ឯកលោក Shi Yi អ្នកនាំពាក្យយោធភូមិភាគខាងកើតចិនបានលើកឡើងថា ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ យោធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើដំណើរទៅជិតកោះតៃវ៉ាន់តាមយន្តហោះនិងនាវាចម្បាំង ធ្វើសមយុទ្ធជាសំខាន់អំពីសកម្មភាពយាមល្បាតប្រុងជើងការផ្លូវទឹកនិងអាកាស ដណ្តើមសិទ្ធិគ្រប់គ្រងចម្រុះ វាយប្រហារទៅលើសមុទ្រនិងដីគោក និងការបិទនិងគ្រប់គ្រងលំហទឹកសំខាន់ៗនិងច្រកផ្លូវសំខាន់ៗជាដើម ដើម្បីពិនិត្យសមត្ថភាពប្រយុទ្ធចម្រុះនៃកងទ័ពយោធភូមិភាគ។ នេះគឺជាការព្រមានយ៉ាងធ្ងន់ធ្ងរនិងទប់ស្កាត់ដោយមានប្រសិទ្ធភាពចំពោះកម្លាំងអបគមនម៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាប្រតិបត្តិការដ៏ត្រឹមត្រូវនិងចាំបាច់សម្រាប់គាំពារអធិបតេយ្យភាពជាតិ និងឯកភាពជាតិ៕

Copyright © All rights reserved. | Newsphere by AF themes.