កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ មានរៀបចំកម្មវិធីនៃការយល់ដឹងពីប្រពៃណីទំនៀមទម្លាប់បុណ្យឆេងម៉េង។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ជារៀងរាល់ឆ្នាំ នៅក្នុងពេលនៃពិធីបុណ្យឆេងម៉េង ប្រជាជនកម្ពុជាកាត់សែស្រឡាយចិនបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ីដែលបានរំលេចពីកិច្ចកសាងសហគមន៍រួមជីវិត ដូចជាការបោសសម្អាតផ្នូរ ការដាំដើមឈើ ការបង្ហោះខ្លែង...