April 16, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: April 12, 2025

ចាប់ពីវេលាម៉ោង១២និង១នាទីថ្ងៃទី១០ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។ ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ” ។ល។...

ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា«មិត្តដែកថែប»ដូចពេលបច្ចុប្បន្ន ។ អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា...

Copyright © All rights reserved. | Newsphere by AF themes.