ការធ្វើអនុត្តរភាពរបស់សហរដ្ឋអាមេរិកតាមរយៈការដំឡើងពន្ធគយ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា និងមានវិធានការតបតយ៉ាងម៉ឺងម៉ាត់ពីប្រទេសជាច្រើន។ ឯកសារស្តីពីគោលជំហររបស់ចិនដែលប្រឆាំងនឹងវិធានការដំឡើងពន្ធគយខុសទំនងរបស់អាមេរិកទទួលបានការឆ្លើយតបជាវិជ្ជមានពីសំណាក់សហគមន៍អន្តរជាតិ។ ការស្ទង់មតិដែលបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយទៅកាន់អ្នកប្រើអ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការដើម្បីប្រឆាំងនឹង "អនុត្តរភាពបែបអាមេរិក"ជាមួយគ្នា និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន ក៏ដូចជាសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៩%បានយល់ឃើញថា វិធានការតបតរបស់ប្រទេសនានាដើម្បីប្រឆាំងនឹងការធ្វើអនុត្តរភាពតាមរយៈការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពស្របច្បាប់ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,២%បានអំពាវនាវឱ្យប្រទេសកាន់តែច្រើនទៀតប្រកាន់ជំហរនិងមានចំណាត់ការយ៉ាងសកម្មចំពោះបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិនេះ...
Day: April 8, 2025
”បើមិនញ៉ាំផ្លែសារី ម៉េចនឹងដឹងពីរសជាតិវាបានទៅ?” នេះជាសម្តីដែលលោក Xi Jinping តែងតែនិយាយនៅពេលដែលគាត់ទៅចុះត្រួតពិនិត្យការងារតាមមូលដ្ឋាន ក្នុងអំឡុងពេលធ្វើការនៅខេត្ត Zhejiang។ គាត់បានប្រើការប្រៀបធៀបមួយថា ការសិក្សាស្រាវជ្រាវ គឺដូចជាពពោះកូន ហើយការសម្រេចចិត្តគឺដូចជា សម្រាលកូន។ ដំណើរនៃការសិក្សាស្រាវជ្រាវគឺជាដំណើរនៃការសម្រេចចិត្តបែបវិទ្យាសាស្រ្ត វាមិនអាចមើលរំលង ឬធ្វេសប្រហែស ឡើយ។ ពាក្យសាមញ្ញនេះបង្ហាញពីទម្រង់ការងារជាប់លាប់របស់បក្សកុម្មុយនីស្តចិ ន ពោលគឺបើគ្មានការសិក្សាស្រាវជ្រាវ...