ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ ក្រុមប្រឆាំងតវ៉ាប្រជែងគ្នាបានលេចឡើងនៅក្នុងនិងម្តុំក្រុងបាងកកកាលពីថ្ងៃចន្ទទី១០សីហា ដោយបង្កើនកំដៅនយោបាយចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលស្ទើររាល់ថ្ងៃនៅទូទាំងប្រទេសពីសំណាក់ក្រុមនិស្សិតនិងនាំអោយមានការបារម្ភអំពីការវិលទៅរកអំពើហិង្សាតាមដងវិថីសាជាថ្មី។ មនុស្សរាប់សិបនាក់បានជួបជុំគ្នានៅមុខសភាកាលពីថ្ងៃចន្ទ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន អូចា។តែនៅបន្តិចក្រោយមក មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅសកលវិទ្យាល័យធម្មសាត...