ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ ភ្នំពេញៈ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល ពោលគឺមិនអនុញ្ញាតឲ្យលោករ៉ុង ឈុន នៅក្រៅឃុំនោះទេ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។...
Day: August 26, 2020
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារបានឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់និងជនជាតិខ្មែរម្នាក់ដែលជាអ្នកបើករថយន្តតាក់ស៊ីពីបទលួចឆ្លងដែនដោយខុសច្បាប់។ករណីនេះបានធ្វើឡើងនៅចំណុចភូមិកំពង់ស្រឡៅឃុំកំពង់ស្រឡៅ១ស្រុកឆែបខេត្តព្រះវិហារកាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ ។ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២៥ខែសីហាថាៈកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្រឡៅបានឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់ពីបទលួចឆ្លងដែនដោយខុសច្បាប់ក្នុងនោះស្រី២នាក់និងជនជាតិខ្មែរម្នាក់ដែលជាអ្នកបើករថយន្តតាក់ស៊ី។ ការចុះឃាត់ខ្លួននេះក្រោមបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍នគរបាលខេត្តបានទៅទទួលយកជនបរទេសសញ្ជាតិចិនខាងលើ នៅវេលាម៉ោង១៖១៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០មានចំនួន១១នាក់...