ភ្នំពេញ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រុមសណ្តាប់ធ្នាប់ខណ្ឌ បានចាត់វិធានការចុះពង្រឹងសណ្តាប់ធ្នាប់ការចតរថយន្តតាមចិញ្ចើមផ្លូវសាធារណៈដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ កិច្ចការចុះអនុវត្តន៍ការងារនេះគឺធ្វើឡើងដើម្បីសោភណ្ឌភាពក្រុង ក៍ដូចជាការរៀបចំផ្លូវតាមបណ្តាផ្សារនានា នៅទីប្រជុំជនដែលមានមនុស្សនាចេញចូលច្រើន ក្នុងការសម្រួលចរាចរណ៍នៅក្នុងខណ្ឌបឹងកេងកងទាំងមូល។ ក្នុងនោះផងដែរក៏មានការខ្វះចន្លោះរវាង ម្ចាស់រថយន្ត និង ក្រុមសណ្តាប់ធ្នាប់ប៉ះគ្នាបន្តិចបន្តួច...