ក្រុមសណ្តាប់ធ្នាប់ខណ្ឌបឹងកែងកង បានចាត់វិធានការចុះពង្រឹងសណ្តាប់ធ្នាប់ការចតរថយន្តតាមចិញ្ចើមផ្លូវសាធារណៈដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍
ភ្នំពេញ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១
ខណ្ឌបឹងកេងកង
រដ្ឋបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រុមសណ្តាប់ធ្នាប់ខណ្ឌ បានចាត់វិធានការចុះពង្រឹងសណ្តាប់ធ្នាប់ការចតរថយន្តតាមចិញ្ចើមផ្លូវសាធារណៈដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។
កិច្ចការចុះអនុវត្តន៍ការងារនេះគឺធ្វើឡើងដើម្បីសោភណ្ឌភាពក្រុង ក៍ដូចជាការរៀបចំផ្លូវតាមបណ្តាផ្សារនានា នៅទីប្រជុំជនដែលមានមនុស្សនាចេញចូលច្រើន ក្នុងការសម្រួលចរាចរណ៍នៅក្នុងខណ្ឌបឹងកេងកងទាំងមូល។
ក្នុងនោះផងដែរក៏មានការខ្វះចន្លោះរវាង ម្ចាស់រថយន្ត និង ក្រុមសណ្តាប់ធ្នាប់ប៉ះគ្នាបន្តិចបន្តួច ក្រោយមកក៏ធ្វើការសម្របសម្រួលគ្នា ស្របតាមនយោបាយ ឈ្នះ ឈ្នះ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ពួកគាត់បានបញ្ចប់បញ្ហាដោយសន្តិវិធីគឺឈ្នះទាំងអស់គ្នា។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីអាយុជីវិតអ្នក និងអ្នកដ៏ទៃ។
អរគុណសន្តិភាព
ចេញផ្សាយថ្ងៃទី 25 ខែវិច្ឆិការ ឆ្នាំ2021