ចេញផ្សាយថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ដីពីមរណៈភាពរបស់កុមារី ខន រ៉ានីកា ភ្នំពេញ៖ក្រោយពីបុរសជាឪពុកបង្ហោះសារនិងវីដេអូសម្ដែងការមិនពេញចិត្តចំពោះគ្រូពេទ្យគន្ធបុប្ផានិងចោទប្រកាន់ថាកូនគាត់មិនកើតអីធ្ងន់ធ្ងរ មិនឲ្យសម្រាកនៅពេទ្យរហូតជួយលែងទាន់។ព្រមទាំងគ្រូពេទ្យសម្ដីអាក្រក់ថែមទៀត។ ពេលនេះខាងមន្ទីរពេទ្យគន្ធបុប្ផាមុននេះបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីមរណៈភាពរបស់កុមារី ខន រ៉ានីកាស្របពេលមហាជនកំពុងចាប់អារម្មណ៍។ យោងតាមសេចក្តីប្រកាសព័ត៌មានលើកឡើងថាមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានពិនិត្យនិងពិគ្រោះជំងឺកុមារីខន...