មហាជនបានស្នើសុំដល់លោក ស ថេត និងលោក ឃួង ស្រេង មេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយា ជាន់ទី៥ ខណះពេលដែលអាជ្ញាធរខណ្ឌដូនពេញមិនចាត់ការ។ ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ មហាជនដែលត្រូវជាអាណាព្យាបាលរបស់ក្មេងៗ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ...