January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

មហាជនបានស្នើសុំដល់លោក ស ថេត និងលោក ឃួង ស្រេង មេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយា ជាន់ទី៥ ខណះពេលដែលអាជ្ញាធរខណ្ឌដូនពេញមិនចាត់ការ។

មហាជនបានស្នើសុំដល់លោក ស ថេត និងលោក ឃួង ស្រេង មេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយា ជាន់ទី៥ ខណះពេលដែលអាជ្ញាធរខណ្ឌដូនពេញមិនចាត់ការ។

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

មហាជនដែលត្រូវជាអាណាព្យាបាលរបស់ក្មេងៗ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥  ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដែលកំពុងតែបើកដំណើរការ ពង្វក់ក្មេងៗ និងកូនរបស់ពួកគាត់ អោយភ្លេចសាលា ភ្លេចចូលរៀនអស់ហើយ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ ករណីល្បែងស៊ីសង ហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបសូរិយា ជាន់ទី៥ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃកម្ពុជា  បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន  សម្តេច តេជោ  ហ៊ុន  សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ  ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបផងដែលថា?កន្លងមកលោកឃួង ស្រេង ធ្លាប់បានអំពាវនាវដល់ជំនាញ មានដូចជាស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលក្រុងភ្នំពេញ ពិសេសព្រះរាអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមកុំចាប់តែទូហ្គេមបាញ់ត្រីសូមចាត់វិធានការអ្នកបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.