ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ ប្រទេសចិនបានបញ្ជាក់ពីការចុះឈ្មោះរបស់ប្រទេសកូរ៉េខាងជើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនៅក្នុងឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងហាងហ្ស៊ូ (Hangzhou) នៅភាគខាងកើតប្រទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅទីក្រុងហាងហ្ស៊ូ លោក ហ្ស៊ូ ជីនគៀង (Zhou Jinqiang) អនុប្រធានគណៈកម្មាធិការរៀបចំកីឡាអាស៊ីហ្គេមបាននិយាយថា គណៈកម្មាធិការជាតិអូឡាំពិកទាំង៤៥ នៅអាស៊ី...