ជនឆបោកត្រូវបាននគរបាលចាប់ខ្លួនទៅតាមដីកាបង្គាប់ពីបទ(ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍)។ (មានវីដេអូ) សូមចុចទីនេះ=>https://fb.watch/ms1oqvLRK1/ នគរបាលអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនមុខសញ្ញាជាមេខ្លោងគៀងគរប្រជាពលរដ្ឋ សន្យាបែងចែកដី ១គ្រួសារ ២ហិកតា ពីបទ៖ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការច្បាមមុខសញ្ញាជនសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពេញមួយយប់ទល់ភ្លឺ រហូតទទួលបានលទ្ធផលល្អប្រសើរឃាត់ខ្លួនបានម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា...