ឯកឧត្ដម គង់ សោភ័ណ្ឌ បានយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត។ ខេត្តកណ្តាល៖ដោយមើលឃើញពីការលំបាកក្នុងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន៥២គ្រួសារ និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ចំនួន៣៨គ្រួសារ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល...