គ្រោះថា្នក់ចរាចរណ៍ជិត១ឆ្នាំហើយ ភាពយុត្តិធម៌ និងសំណងសម្រាប់ជនរងគ្រោះមិនទាន់ទទួលបានទេ ខណៈសំណុំរឿងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ ឯជនរងគ្រោះត្រូវពិការជើងទាំងពីរជាអចិន្ត្រៃយ៍។ ចុចចូលហ្វេសបុកផេក=>https://www.facebook.com/share/p/N8XwR6sN272Ew1VG/ រាជធានីភ្នំពេញ៖ ជនរងគ្រោះដោយសារគ្រោះថា្នក់ចរាចរណ៍ម្នាក់ ដែលបានបាត់បង់ជើងទាំងពីរជាអចិន្ត្រៃយ៍ ដង្ហោយហៅរកយុត្តិធម៌ ខណៈសាសាដំបូងរាជធានីភ្នំពេញហាក់ព្រងើយកន្តើយអូសបន្លាយពេលជិត១ឆ្នាំ គ្មានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះសោះ។ ការអូសបន្លាយពេលដ៏យូរនេះ វាជាភាពអយុត្តិធម៌មួយសម្រាប់ជនរងគ្រោះទៅហើយ ដែលជាហេតុធ្វើឲ្យជនរងគ្រោះស្វែងរកអ្នកច្បាប់ដើម្បីការពារសិទ្ធិតាមផ្លូវតុលាការ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ លើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ...