ការកសាងព្រែកជីកហ្វូណនតេជោ នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់ ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤- ព្រែកជីកហ្វូណនតេជោ លាតសន្ធឹងចម្ងាយ ១៨០ គីឡូម៉ែត្រពីបេះដូងដ៏រស់រវើកនៃទីក្រុងភ្នំពេញទៅកាន់ច្រាំងសមុទ្រនៃខេត្តកែប លើសមុទ្រខ្មែរ ព្រែកជីកហ្វូណនតេជោនឹងឈានទៅរកយុគសម័យថ្មីនៃវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។ តាមគេហទំព័រព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថាព្រែកជីកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវគោក និងតាមកំពង់ផែបរទេស...