ភ្នំពេញ៖ នារីខ្មែរដែលចាញ់បោកមេខ្យល់នាំទៅចិន ឥឡូវបានវិលត្រឡប់មកដល់កម្ពុជាវិញហើយបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធបានសម្របសម្រួលជួយដល់រូបនាង។ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុញ្ញាតឲ្យនារីរងគ្រោះរូបនោះចូលជួបសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានជួយសង្រ្គោះដល់រូបនាងផងដែរ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត...