ខេត្តកណ្តាល៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៥,៤០% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង...
Month: February 2025
១.ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤ ២.ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ ៣.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន ។ ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែង ក្នុងថ្ងៃ១៥កើត ខែមាឃថា៖ - កិរិយាវៀរចាកបាបទាំងឡាយ - ការញាំងនូវរាល់កុសលឱ្យកើតឡើង - ការជម្រះចិត្តឱ្យស្អាតផូរផង់ ទាំងនេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ...
កម្ពុជាបណ្តេញជនជាតិវៀតណាម ២១៣នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិត ឆ្លងដែន។ ខេត្តស្វាយរៀងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១៣នាក់ (ស្រី២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត...
ករណីស្រ្តីម្នាក់ប្រើបានធ្វើការបង្ហោះជាវីដេអូរតាមសង្គមហ្វេសបុក/FB និយាយថា៖លូ១កង់ទាពីប្រជាពលរដ្ឋ ៤០ ដុល្លា។ សេចក្ដីបំភ្លឺព័ត៌មាន ក្រុងប៉ោយប៉ែត៖ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបណ្ដាញសារព័ត៌មាន ឱ្យបានជ្រាបថា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីហ្វេសបុក ឈ្មោះ MaLay yu0973329337 បានធ្វើ ការបង្ហោះជាវីដេអូរ ដែលសរសេរខ្លឹមសារថា...
អ្នកភូមិ ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណ នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង រាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ រៀងរាល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតាមិនដែលខកខាន។ ជាក់ស្តែងនៅរដូវឆ្នាំថ្មីនេះ គណៈកម្មការរៀបចំបុណ្យកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ត្រីរួមគ្នាក្នុងបឹងរបស់អ្នកភូមិដែលរថែរក្សា...
មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ដាក់របាំងចែកទ្រូងផ្លូវហើយ! ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដំណើរការដាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របាំងរួចរាល់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ដំណើរការដាក់របាំងពុះចែកទ្រូងផ្លូវ ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយត្រូវបានចែងជាពីរប្រភេទ៖...
គម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាព១៩ %ហើយ រាជធានីភ្នំពេញ៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន...
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕ ក្រសួងធនធានទឹក និងឧតុនិយម សេចក្តីជូនដំណឹង ស្ដីពីស្ថានភាពភ្លៀងកក់ខ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងនៅ...
មន្ត្រីអាវុធហត្ថម្នាក់ប្រើកាំភ្លើងបាញ់ប្រហារលើក្រុមគ្រួសារឪពុកម្ដាយក្មេកបណ្ដាលឱ្យស្លាប់២នាក់ និងរបួស៣នាក់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ! ខេត្តត្បូងឃ្មុំ៖ ករណីឃាតកម្មមួយ បង្កដោយខ្មាន់កាំភ្លើងម្នាក់ជាមន្រ្តីអាវុធហត្ថបាន ធ្វើការបាញ់ប្រហារមកលើក្រុមគ្រួសារ បណ្ដាលឱ្យស្លាប់ឪពុកក្មេក និង ម្ដាយក្មេក រីឯប្រពន្ធនិងបងប្អូនទទួលរបួស រួចក៏បានសម្រេចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១៧ និង ៥៥នាទី...
ឆេង ស្រីរ័ត្ន ហៅ Love Riya ផ្តិតមេដៃឲ្យបញ្ឈប់ការធ្វើសកម្មភាពដែលប៉ះពាល់ដល់ប្រវត្តិសាស្រ្ត សិល្បៈវប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។ ....................................... BMN PRESS-KH Sub-Publishing of 7makaranews...