អគ្គិភ័យដែលឆាបឆេះ រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង នៅបណ្តោយផ្លូវលេខជាតិលេខ២ ខណ្ឌដង្កោ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិការ ឆ្នាំ២០២០។
ភ្នំពេញ៖ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំង មួយកន្លែង កាលពីនៅវេលាម៉ោង ៩និង១០នាទីព្រឹក ថៃ្ងព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់លាំងឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ – មុខរបរ : អាជីវករកិនស្រូវ
– មូលហេតុ : ខ្ទាតផ្កាភ្លេីងពីឡសម្ងួតបង្កជាអគ្គិភ័យ - ប្រភេទសំណង់ : ឃ្លាំងស្រូវសង់ពីថ្មបេតុង ប្រក់សង្ក័សី (ទំហំ ៤០ម៉ែត្រ x ៧០ម៉ែត្រ) – ខូចខាតសំភារៈ ឆេះឡសម្ងួតស្រូវ (ទំហំ ៣ម៉ែត្រ x ២០ម៉ែត្រ) អស់ ១ឡ នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ - ស្លាប់មនុស្ស : គ្មាន - របួសមនុស្ស : គ្មាន - រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ១២ម៉ែត្រគូប + រថយន្តជំនួយពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកណ្តាល ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៤ម៉ែត្រគូប - រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៦ម៉ែត្រគូប – ពន្លត់ចប់ : នៅវេលាម៉ោង ៩និង៥៣នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ។
ប្រភព៖ ហ្វេសបុក