លោកតាន់ ម៉េងឆាង៖ ថវិកាចំនួន(៦លានរៀល)សងដល់ម្ចាស់ក្របី១១ក្បាលដែលឈឺនិងស្លាប់ដោយសារចាក់ថ្នាំការពារ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
លោកតាន់ ម៉េងឆាង ចុះសម្របសម្រួលការធ្វើកិច្ចសន្យាប្រគល់ថវិកាដើម្បីសងម្ចាស់ក្របី១១ក្បាលដែលឈឺនិងស្លាប់ដោយសារចាក់ថ្នាំការពារនៅឃុំចំណាក្រោមស្រុកស្ទោង
(កំពង់ធំ)÷រសៀលថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២១ លោកតាន់ ម៉េងឆាង ប្រធានផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងលោកមេឃុំ មេភូមិបានចូលរួមជាសាក្សី សម្របសម្រួល ការធ្វើកិច្ចសន្យាប្រគល់ថវិកាចំនួន(៦លានរៀល)ដើម្បសងម្ចាស់ក្របី១១ក្បាលដែលបានឈឺនិងស្លាប់ ដែលបានកើតឡើងកាលពីថ្ងៃទី២២-២៣-២៤ ខែតុលាឆ្នាំ២០២០។
សូមបញ្ជាក់ថានៅថ្ងៃកើតហេតុ ឈ្មោះ ចយ ចាយ ភេទប្រុសថ្ងៃខែឆ្នាំកំណើត ០៨/០៣/១៩៩២ រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានទៅទិញថ្នាំវ៉ាក់សាំងការពារជំងឺសត្វគោ ក្របីចំនួន០២ដប ពីឈ្មោះថង វណ្ណសាធ ភេទប្រុស មុខរបរជាអាជីវករលក់ថ្នាំសត្វនិងចំណីសត្វ ក្រោយមក ឈ្មោះ ចយ ចាយ បានយកថ្នាំនោះមកចាក់លើក្របី ៣ថ្ងៃក្រោយ បានធ្វើឱ្យមានសត្វក្របីឈឺ និងស្លាប់ចំនួន ១១ក្បាលតែម្តង។
បន្ទាប់ពីមានការសម្របសម្រួល ពីជំនាញនិងអាជ្ញាធរ ភាគីទាំងពីរ
គឺលោក ថង វណ្ណសាធ មុខរបរជាអាជីវករលក់ថ្នាំសត្វនិងចំណីសត្វរស់ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោងនិងម្ចាស់ក្របីដែលឈឺនិងស្លាប់រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង បានព្រមព្រៀងគ្នា ដើម្បីទទួលយកថវិកា ដែលជាសំណង ចំនួន 6 លានរៀល លើ សត្វក្របី ដែលបានស្លាប់និងឈឺចំនួន 11 ក្បាលនោះ។
គួរបញ្ជាក់ផងដែរថាដើម្បីជាសក្ខីភាព ម្ចាស់ក្របីដែលឈឺនិងស្លាប់
ទាំងអស់គ្នាសូមផ្តិតមេដៃ ទុកជាចំណាំចំពោះមុខអាជ្ញាធរឃុំ/ភូមិ និងមន្ត្រីជំនាញ ដោយមិនមាន ចោតប្រកាន់រឺប្តឹងក្នុងករណីនេះតទៀតឡើយ ប្រសិនបើមានយើងខ្ញុំទាំងអស់គ្នានិងទទួលខុសត្រូវចំពោះមុខច្បាប់។







ប្រភព៖ មន្ទីរព័ត៍មានខេត្តកំពង់ធំ