ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យបានឆាបឆេះផ្ទះអស់ចំនួនពីរខ្នង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ០២:៣០ នាទីយប់ នៅចំណុច ភូមិត្រែង ឃុំឈាឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ង មានគ្រោះអគ្គិភ័យបានកេីតឡើងឆេះផ្ទះអស់ចំនួនពីរខ្នង ។
+ ផ្ទះទី១ ទំហំ ៤x៥ មែត្រ ធ្វើពីឈើប្រក់សង្កសី ជញ្ជាំងក្ដារ ម្ចាស់ឈ្មោះ ខែម អាយុ ៩០ ឆ្នាំ ភេទ ស្រី រស់នៅភូមិកើតហេតុខាងលើ ។ + ផ្ទះទី២ ឈ្មោះ សែម ខេន ភេទ ស្រី ៥២ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ + បង្ករការខូចខាតរួមមាន: - ផ្ទះទីមួយ លុយ ១២០០០០០០ រៀល - ម៉ូតូចំនួន ០៣ គ្រឿង C100 - គប់៩០ចំនួន ០១ គ្រឿង - យ៉ាមាហាចំនួន ០១ គ្រឿង - ស្រូវចំនួន ២៥០០ គីឡូក្រាម នឹងសម្ភារះប្រើប្រាស់មួយចំនួន ។ - របួសមនុស្សម្នាក់ស្រាល (ឈ្មោះ ខេន) ។ + ទី២ ឆេះផ្ទះ ០១ ខ្នង ទំហំ ៦x៧ ប្រក់គ្បឿង ជញ្ជាំងក្ដារ នឹងសម្ភារះមួយចំនួន ។ + មូលហេតុៈ បណ្តាលមកពីផ្ទុះសេខ្សែរភ្លើងឆេះផ្ទះទី១ ។ + ម្ចាស់ផ្ទះមិនរាយការដល់អាជ្ញាធរសម្ឋកិច្ចពេលកើតហេតុ ម្ចាស់ផ្ទះមិននៅដោយចាក់សោរជាប់ ។
ប្រភព៖ ហ្វេសបុក