ស្រុកព្រៃនប់៖ រថយន្តធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឲ្យអ្នកបើកបរម្នាក់បានគៀបជាប់ក្នុងរថយន្តតែម្តង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
ស្រុកព្រៃនប់៖ សមត្ថកិច្ចប្រាប់ថា រថយន្តធំចំនួន៣គ្រឿង បានបុកបន្តគ្នានៅតាមផ្លូវជាតិលេ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង១១យប់ថ្ងៃ២៥មករា២០២១ ។ ហេតុការណ៍នេះ បណ្តាលឲ្យអ្នកបើកបររថយន្តមួយគ្រឿងម៉ាក HYUNDAI ផ្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរបួសគៀបជាប់ក្នុងរថយន្ត ដែលតាមសមត្ថកិច្ចថា បន្ទាប់ពីអ្នកបើកបរថយន្តនោះមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ដែលចតឈប់ស្ងៀមទិសដៅផ្ទុយគ្នា នៅលើចិញ្ចើមផ្លូវក្រួសក្រហម( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយបន្ទាប់មក បានរុញមកបុករថយន្ត ០១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3D-8957 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចតឈប់ក្រោយរថយន្ត HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ។ ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍និងចាត់ចែងដោះស្រាយតាមនិតិវិធី៕
Sourcing: Facebook