February 23, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បាត់ដំបង៖ ពលករដែលជាប់គាំងនៅព្រំដែន រាប់រយនាក់ ត្រូវបានអាជ្ញាធរនៃខេត្តបាត់ ដំបងចាប់ផ្តើមមកទទួលយក ពីអាជ្ញាធរថៃហើយ

កណ្តាល៖ ចេញផ្សាយថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៣ ខែ​ សីហា ​ឆ្នាំ​២០២១។

បាត់ដំបង៖ ពលករដែលជាប់គាំងនៅព្រំដែន រាប់រយនាក់ ត្រូវបានអាជ្ញាធរនៃខេត្តបាត់ ដំបងចាប់ផ្តើមមកទទួលយក ពីអាជ្ញាធរថៃហើយ នាព្រឹកថ្ងៃ ទី១៣ខែសីហា តាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីបញ្ចប់ការបិទខ្ទប់ព្រំដែនកម្ពុជាថៃរយៈពេល១៤ថ្ងៃ ។

ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ដែលបានទៅទទួលពលករខ្មែរពីអាជ្ញាធរថៃផ្ទាល់ បានមាន ប្រសាសន៍ថា ពលករទាំង អស់ត្រូវទទួលការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ បើក្នុង ករណីរកឃើញវិជ្ជមានត្រូវបញ្ជូនទៅព្យាបាល បើអវិជ្ជ មានត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលនានាក្នុងបណ្ដាស្រុកជាប់ព្រំដែនថៃ ។

អំឡុងពេលបិទច្រកព្រំ ដែន១៤ថ្ងៃកន្លងមកនេះ ពលករខ្មែរដែលចេញពីប្រទេសថៃវិលចូលមកក្នុងប្រទេសកម្ពុជាវិញ ហើយត្រូវបានជាប់គាំងនៅចំណុចអូរព្រំដែនបានស្នាក់នៅជាបណ្ដោះអាសន្ន នៅទីតាំងសមស្រប មានប្រភពទឹកប្រើប្រាស់ និងទីទួលសុវត្ថិ ភាព ដែលរៀបចំដោយអាជ្ញាធរ និងសមត្ថកិច្ចថៃ។

អាជ្ញាធរខេត្តបាត់ដំបងបាន ឱ្យដឹងពេលថ្មីៗនេះថា ពលករខ្មែរប្រមាណជាង ៣០០នាក់ បានជាប់គាំង នៅចំណុច ព្រំដែនក្នុងទឹកដីថៃទល់នឹងខេត្តបាត់ដំបង ដែលនឹងត្រូវបញ្ជូនចូលមកកម្ពុជាវិញ ប៉ុន្តែចំនួននេះនឹងកើនឡើងទៀត ខណៈដែលពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់រាល់ថ្ងៃ៕

www.information.gov.kh Sourcing

 

1 thought on “បាត់ដំបង៖ ពលករដែលជាប់គាំងនៅព្រំដែន រាប់រយនាក់ ត្រូវបានអាជ្ញាធរនៃខេត្តបាត់ ដំបងចាប់ផ្តើមមកទទួលយក ពីអាជ្ញាធរថៃហើយ

  1. Greetings! I’ve been following your website for a while now and finally got the bravery to go ahead and give you a shout out from New Caney Texas! Just wanted to mention keep up the great job!

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.