ថៃបានប្រើគ្រាប់កាំភ្លើងជ័រ ឡានទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងបាងកក។
កណ្តាល៖ ចេញផ្សាយថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២១។
នគរបាល(Police) ថៃបានប្រើគ្រាប់កាំភ្លើងជ័រ ឡានទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងបាងកក។
(បាងកក)៖ កងកម្លាំងនគរបាល(Police)បង្ក្រាបកុបកម្មរបស់ថៃ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ឡានទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ា នៅតាមដងផ្លូវកណ្តាលទីក្រុងបាងកក កាលពីថ្ងៃអង្គារទី 10 ខែសីហា ឆ្នាំ2021 ពួកគេទាមទារឲ្យមានការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងជាការបង្ហាញការប្រឆាំងរបស់ពួកគេផងដែរ ទៅលើវិធានការទប់ស្កាត់ COVID-19 រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា។
មានវីដេអូ(Video) សូមចុចទីនេះ https://fb.watch/7jpGmZwW9k/
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT នាព្រឹកថ្ងៃទី11 ខែសីហា ឆ្នាំ2021។