💡ប្រយោជន៍វិជ្ជា កាលពីអត្ថបទមុនធ្លាប់បាននិយាយពីចំណងជើងមួយថា “វិជ្ជានាំឱ្យទៅជិតអ្នកធំ” ដែលជាការនិយាយប្រយោជន៍មួយជ្រុង។ ចំណែកអត្ថបទនេះ ខ្ញុំនឹងបង្ហាញប្រយោជន៍វិជ្ជាតាមរយៈគំនិតក្នុងសៀវភៅស្រីហិតោបទេសភាគទី១ដោយបកស្រាយតាមគតិយល់ឃើញ។ វិជ្ជា មានន័យថា សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ។ លក្ខណៈរបស់វិជ្ជាគឺកាត់ថ្លៃមិនបាន, មិនចេះរេចរឹលដោយចោរលួចឬចោលប្លន់ កណ្តៀរកោរកណ្តុរកាត់។ វិជ្ជាគេប្រៀបទៅជាស្ពានចម្លងជនពីទាបទៅខ្ពស់, ពីល្ងង់ទៅចេះ, ពីថោកថយ ទៅថ្លៃថ្នូរ, ប្រៀបទៅប្រទីប ភ្លឺទាំងយប់...