ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារបានឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់និងជនជាតិខ្មែរម្នាក់ដែលជាអ្នកបើករថយន្តតាក់ស៊ីពីបទលួចឆ្លងដែនដោយខុសច្បាប់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារបានឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់និងជនជាតិខ្មែរម្នាក់ដែលជាអ្នកបើករថយន្តតាក់ស៊ីពីបទលួចឆ្លងដែនដោយខុសច្បាប់។ករណីនេះបានធ្វើឡើងនៅចំណុចភូមិកំពង់ស្រឡៅឃុំកំពង់ស្រឡៅ១ស្រុកឆែបខេត្តព្រះវិហារកាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ ។
មន្ត្រីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២៥ខែសីហាថាៈកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្រឡៅបានឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់ពីបទលួចឆ្លងដែនដោយខុសច្បាប់ក្នុងនោះស្រី២នាក់និងជនជាតិខ្មែរម្នាក់ដែលជាអ្នកបើករថយន្តតាក់ស៊ី។
ការចុះឃាត់ខ្លួននេះក្រោមបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍នគរបាលខេត្តបានទៅទទួលយកជនបរទេសសញ្ជាតិចិនខាងលើ នៅវេលាម៉ោង១៖១៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០មានចំនួន១១នាក់ និងស្រី២នាក់ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់។ម្នាក់ទៀតពាក់ព័ន្ធករណីមានបំណងលួចឆ្លងដែនចេញពីកម្ពុជា ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។
បន្ទាប់ពីកម្លាំងជំនាញអន្តោប្រវេសន៍ធ្វើការសួរនាំ និងកសាងនីតិវិធីរួច នៅព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនជាតិចិនទាំង១២នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នករត់តាក់ស៊ី ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក ខេត្តព្រះវិហារ៕
ប្រភព៖ www.rasmeinews.com